ព័ត៌មានជាតិ

ស៊យឬក៏សំណាង! ស្រ្តីជនជាតិចិនម្នាក់ ព្យាយាមលោតសម្លាប់ខ្លួន នៅស្ពានហង្សកោះពេជ្រ៤លើក មិនបានសម្រេច

ភ្នំពេញ: កាលពីវេលាម៉ោង៨និង០០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានស្ត្រីជាជនជាតិចិនម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួន ពីលើស្ពានហង្សកោះពេជ្រ ប៉ុន្តែមិនបានសម្រេច ប្រជាពលរដ្ឋនិងសន្តិសុខ នៅក្បែរនោះបានឃើញទាន់ក៏ឃាត់ បង្កការភ្ញាក់ផ្អើលកើតឡើង នៅចំណុចស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធនីភ្នំពេញ ។

សន្តិសុខនៅក្បែរនោះ ឃើញហេតុការណ៍បានឲ្យដឹងថា ស្ត្រីជនជាតិចិនខាងលើនេះ ដែលបានប៉ុនប៉ងលោតសម្លាប់ខ្លួន ធ្វើអត្តឃាត៤លើករួចមកហើយ តែមិនបានសម្រេចនោះទេ គឺត្រូវបានប្រជាពលរដ្ឋជួយទាន់ ។

មូលហេតុ៖ ករណីដែលស្រ្តីជនជាតិចិនម្នាក់នេះ ប៉ងធ្វើអត្តឃាត៤លើករួចមកហើយ ដោយមិនដឹងពីមូលហេតុពិតប្រាកដនូវឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងខាងលើ ដោយឃើញស្ត្រីប៉ុនប៉ងសម្លាប់ខ្លួន បានដើរចេញពីកន្លែងកើតហេតុទៅបាត់ ៕

មតិយោបល់