កណ្តាលៈ យោងតាមរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា មានករណីហិង្សាដោយចេតនាកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង៨និង០០ នាទីនៅចំណុច ផ្ទះឈ្មោះ វ៉ិត (បូរីលីហួរ) ភូមិក្រោមឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះ០១នាក់ឈ្មោះឌិន បូណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅសព្វថ្ងែ ភូមិបែកអន្លង់ ឃុំពីរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ស្នាក់នៅសព្វថ្ងៃស្នាក់នៅបូរីលីហួរ ភូមិក្រោម ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ កម្មករសំណង់ ។ ស្លាកស្នាមរបួសមានចំនួន០២កន្លែង
១.ថ្ពាល់ខាងឆ្វេងចំនួន១៥ថ្នេរ
២.ស្មាខាងឆ្វេងចំនួន០៥ថ្នេរ ។
ចំណែកជនសង្ស័យ០១នាក់
ឈ្មោះ ស្រី វុធ ភេទប្រុស អាយុ១៨មុខរបរ កម្មករសំណង់ ស្នាក់នៅ បូរីលីហួរ ភូមិក្រោម ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខ្តេតកណ្តាល (ឃាត់ខ្លួន)។
តាមប្រភពព័ត៌មាននៅពេលកន្លងមកជនសង្ស័យមានគំនុំទៅលើជនរងគ្រោះ រឿងច្រៀងឌឺដងដាក់គ្នា ។ រហូតមកដល់នៅថ្ងៃកើតហេតុវេលាម៉ោង៧និង០០នាទី ជនសង្ស័យ និងគ្នា០៤នាក់ទៀតមិនស្គាល់ ឈ្មោះជាកម្មករសំណង់ដូចគ្នាបាននាំគ្នាផឹកស្រារហូតដល់ម៉ោង៨និង០០នាទី ក៏ឈប់ផឹក ហើយជនសង្ស័យ ដើរចេញមកបានជួបជនរងគ្រោះ រួចសួរជនរងគ្រោះថា៖
(ឯណា កង្ហារបស់អាថេត)ជនរងគ្រោះឆ្លើយថា(ចាំមួយភ្លែតខ្ញុំទៅយកឲ្យ)រួចមកជនរងគ្រោះក៏ដើរទៅយកកង្ហារ ចេញមកជាមួយឈ្មោះ ជាង រ៉ន ដោយជនរងគ្រោះកាន់បំពង់ទីប១កំណាត់នៅនឹងដៃ ក្រព័ទ្ធទៅក្រោយ ចំណែកឈ្មោះ ជាង រ៉ន កាន់កង្ហារួចទុកនៅកន្លែងរោងទំនេរ។ បន្ទាប់មកជនសង្សយ័សួរជនរងគ្រោះថា(កាន់បំពង់ទីបមកធ្វើអី)ជន រងគ្រោះឆ្លើយថា(បើអ្អែងខ្លាំងចូលមក)រួចមកក៏មានការជេរគ្នាទៅវិញទៅមក ជនរងគ្រោះស្ទុះមកវាយជនសង្ស័យចំនួន៣បំពង់ទីបចំកដៃ ស្តាំ ស្មាឆ្វេងនឹងប្រអប់ជើងឆ្វេងមាន
របួសស្រាល ភ្លាមនោះជនសង្ស័យបានរត់ទៅយកកាំបិតតាំងតោពីរោងឈ្មោះវ៉ិត មកកាប់ជនរងគ្រោះ ចំ
ថ្ពាល់និងស្មាខាងឆ្វេងបណ្តាលឲ្យមានរបួសស្នាម រួចមក ក៏មានកម្មករនៅទីនោះបានចាប់ឃាត់បំបែកចេញពីគ្នា ហើយឈ្មោះជាង រ៉នបាននាំជនរងគ្រោះទៅព្យាបាលរបួសនៅ
មន្ទីរពេទ្យសម្ភព ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ ក្រោយពីបានទទួលដំណឹងនៅម៉ោង៨និង១០នាទី
នាថ្ងៃដដែលសមត្ថកិច្ចប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនជនសង្ស័យខាងលើមកប៉ុស្តិ៍ធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះឈ្មោះឌិន បូណានិងកាំបិតតាំងតោបណ្តាលឲ្យមានរបួសស្នាម ពិតប្រាកដមែន។
ករណីនេះផ្នែកជំនាញ ប៉ុស្តិ៍នគរបាល ព្រែកអញ្ចាញ និងផ្នែកជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការ តាមនីតិវិធី៕
មតិយោបល់