ព័ត៌មានជាតិ

កម្លាំងនគរបាលចុះទៅដល់ មនុស្សរត់អស់ សល់តែមាន់ជល់ ៣ក្បាល និងម៉ូតូ ១០គ្រឿង

កណ្ដាល: កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី ចំណុចចម្ការស្វាយក្រោយភូមិ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់) ។

ជនសង្ស័យជាច្រើននាក់ ពុំស្គាល់អត្តសញ្ញាណ រត់គេចខ្លួនអស់

វត្ថុតាងចាប់យក៖
១.មាន់ជល់ងាប់ ០៣ក្បាល ។
២.ជញ្ជីងថ្លឹងមាន់០១ ស្កុតរុំខ្នាយមាន់ មួយចំនួននិងធុងទឹកកក០១ ។
៣.ម៉ូតូ ១០គ្រឿង ក្នុងនោះមាន៖
-ម៉ាក Mslaz ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HV-0923 ចំនួន ០១គ្រឿង ។
-ម៉ាក Honda Dream ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1Z-6145 ចំនួន ០១គ្រឿង។
-ម៉ាក Honda Dream ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AF-7262 ចំនួន ០១គ្រឿង។
-ម៉ាក Honda Dream ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BD-9199 ចំនួន ០១គ្រឿង ។
-ម៉ាក Honda គប់មូល C50 ពណ៌ស្លែ ពាក់ផ្លាកលេខ តាកែវ 1O-7205 ចំនួន ០១គ្រឿង។
-ម៉ាក Honda គប់ជ្រុង C90 ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ ចំនួន ០១គ្រឿង ។
-ម៉ាក Honda គប់មូល C50 ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ ចំនួន ០១គ្រឿង ។
-ម៉ាក Honda Dream ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1T-2731 ចំនួន ០១គ្រឿង ។
-ម៉ាក Honda គប់ជ្រុង C90 ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ចំនួន ០១គ្រឿង ។
-ម៉ាក Honda គប់មូល C50 ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ កណ្ដាល 1AA-6589 ចំនួន ០១គ្រឿង។

សភាពរឿងហេតុ៖ កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានទទួលព័ត៌មានពីមហាជនថា មានមនុស្សជាច្រើននាក់ កំពុងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងនគរបាលប៉ុស្ដិ៍បានចុះស្រាវជ្រាវ
ដល់ទីតាំងខាងលើ រួចក៏បានជួបមនុស្សជាច្រើននាក់កំពុងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់
(ជល់មាន់) ពេលដែលឃើញ នគរបាលចុះទៅដល់ពួកអ្នកលេងបាននាំគ្នារត់គេចអស់ ដោយបន្សល់ទុកនូវវត្ថុតាងដូចបានចាប់យកខាងលើ នៅកន្លែងកើតហេតុ ។ ក្រោយមកនគរបាលប៉ុស្ដិ៍ បានបញ្ជូនវត្ថុតាងដូចបាន
ចាប់យកខាងលើ មកអធិការដ្ឋាននគរបាលស្រុកកោះធំ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍កំពុងតែធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់ម៉ូតូ និងអ្នកដែលបើកឲ្យលេងល្បែងជល់មាន់ខុសច្បាប់ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់