ព័ត៌មានជាតិ

កម្មករលើកបន្លែនៅផ្សារដើមគរ៧នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យ០៧នាក់ ក្នុងនោះមានស្រ្តីម្នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនមួយចំនួន ត្រូវបានឃាត់ខ្លួន និងដកហូតនៅក្នុងប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបដោយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌទួលគោក ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង០៧ នាក់រួមមាន៖ ១-ឈ្មោះ ថា ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករលើកបន្លែ ២-ឈ្មោះ ហួត ភារី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករលើកបន្លែ
៣-ឈ្មោះ នួន រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករលើកបន្លែ ៤-ឈ្មោះ អ៊ីន តៃ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ៥-ឈ្មោះ ម៉ៅ រិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករលើកបន្លែ ៦-ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករលើកបន្លែ ៧-ឈ្មោះ ថាន់ សុវណ្ណឆដា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរស៊ីឈ្នួលលក់បន្លែ ។

ចាប់យកវត្ថុតាង៖ -ក្រាមពណ៌សថ្លា ចំនួន ១០កញ្ចប់ -ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន -កូនកាំបិត០១, ដែកឆាបចុងចុងស្រួច០១ -សម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យ ស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់