ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ គិតជាទឹកប្រាក់ខាតបង់សរុបជិត ៦ពាន់ដុល្លារ នៅខេត្តព្រៃវែង

ព្រៃវែងៈ កាលពីវេលាម៉ោង ២០ និង១៥ នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ វ៉ា ហ៊ត ភេទ ស្រី អាយុ ៦៦ ឆ្នាំ ស្ថិតក្នុងភូមិហប់ ឃុំគោខ្ចក ស្រុកកំពង់ត្របែក, ខេត្តព្រៃវែង មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ។

ប្រភេទសំណង់៖ ផ្ទះទំហំ ៦×៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក។

ខូចខាតមាន៖
– ផ្ទះឆេះទាំងស្រុង
– ស្រូវ ១០ តៅ អង្ករ ០២តៅ
– មាន់ ០៦ក្បាល
– ទូរស័ព្ទអិនចុចពិល ០១គ្រឿង
– ប្រាក់រៀល ៣០០,០០០៛ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត
គិតជាទឹកប្រាក់សរុប ២៤,០០០,០០០៛ (ម្ភៃបួនលានរៀល) ។

មូលហេតុ៖ មកពីពពួកភ្នួកភ្លើងចោល ក្បែរផ្ទះ រួចម្ចាស់ផ្ទះឡើងដេកលក់។

ហេតុការណ៍នេះ កម្លាំងជំនាញមិនបានចេញរថយន្តអគ្គិភ័យទេ ដោយផ្លូវមានលក្ខណៈតូចចង្អៀត៕

មតិយោបល់