ព័ត៌មានជាតិ

សង្ស័យប្រើប្រាស់សារធាតុញៀនលើសកម្រិត បណ្តាលឲ្យបុរសម្នាក់ ដុតផ្ទះខ្លួនឯងឆេះខ្ទេច

កំពង់ស្ពឺ: កាលពីវេលាម៉ោង១៤និង៣៥នាទីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២០ សង្ស័យបុរសម្នាក់ ប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត បានដុតផ្ទះរបស់ខ្លួន បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង ស្ថិតនៅក្នុងភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ជនបង្កឈ្មោះ យឿន ធា ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។ ផ្ទះដែលត្រូវភ្លើងឆេះធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី មានទំហំ៥X៦ បណ្តាលឲ្យឆេះខូចខាតទាំងស្រុង។

មូលហេតុ៖ សង្ស័យម្ចាស់ប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត ។​

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួន ធ្វើកិច្ចសន្យា ការអប់រំ រួចហើយបានឲ្យត្រឡប់ទៅផ្ទះវិញ ៕

មតិយោបល់