ព័ត៌មានជាតិ

ករណីបុរសម្នាក់បើកបររថយន្តលឿន បុកខឿនសួនច្បារពុះចែកទ្រូង និងបង្គោលស្លាកប៉ាណូ បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ស្រវឹងបើករថយន្ត LANDROVERDISCOVERY មួយគ្រឿង បោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលស្លាកប៉ាណូ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចស្តុបណតប្រ៊ីត តាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក LANDROVERDISCOVERY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2L-1680 បើកបរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ២០០៤ ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុរថយន្តនោះ ក៏បានរេចង្កូតជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ស្លាកសញ្ញាចរាចរណ៍ ហើយរថយន្តបានបន្តទៅបុកបង្គោលស្លាកប៉ាណូ បណ្តាលឲ្យបាក់រងការខូចខាត ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ។

នៅក្រោយពេលកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់