ព័ត៌មានជាតិ

បុរសម្នាក់មកពីបុណ្យសពពូវិញ ស្រាប់តែអារ.កសម្លាប់ខ្លួនតែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុកថ្ពង

កំពង់ស្ពឺៈ នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ២និង៣៥នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅ ភូមិស្វាយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីអារ.កខ្លួនឯង បណ្តាលដាច់បំពង់កហូរឈាម របួសធ្ងន់ ។

ជនរងគ្រោះឈ្មោះ ជុន ញឹម ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីបុណ្យសពពូបង្កើតនៅភូមិព្រៃខ្លា ឃុំជំពូកព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពីរនាក់ប្អូនបង្កើតម្នាក់ទៀត ឈ្មោះ ជុន សេងលី ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា មកដល់ផ្ទះវិញនៅវេលាម៉ោង ៩និង៣៥នាទីព្រឹក ដោយសារអស់កម្លាំងមិនស្រួលខ្លួនផង ជនរងគ្រោះ ក៏ឡើងទៅលើផ្ទះ ដេកសម្រាកក្នុងបន្ទប់ ឯប្អូន ចងអង្រឹងដេកក្នុងរោងគោខាងក្រោម ក៏ដេកលក់រៀងៗខ្លួនទៅ លុះដល់វេលាម៉ោងកើតហេតុខាងលើ ប្អូនបង្កើតភ្ញាក់ពីដេកមក ឃើញឈាមស្រក់ពីលើផ្ទះតាមប្រហោងក្តារ សង្ស័យក៏បានឡើងទៅលើផ្ទះ ឃើញបងដេកក្នុងថ្លុកឈាម រួចហើយក៏ស្រែកហៅបងប្អូនឲ្យជួយបញ្ជូនទៅមន្ទីពេទ្យខេត្តកំពង់ស្ពឺ ។

ចំពោះមូលហេតុ មិនដឹងមានរឿងអ្វីទេ បើតាមការបំភ្លឺពីប្អូនដែលបានទៅជាមួយថា ជនរង្រោះមិនសូវបាននៅផ្ទះទេ ទៅធ្វើការនៅឆ្ងាយ ទើបតែមកបុណ្យសពពូនេះប៉ុណោះ មិនបានដឹងថាបងមានរឿងអី ដឹងត្រឹមគាត់ប្លែកមុខរាងខ្មៅ ចេះតែដើរសំកុកម្នាក់ឯង មិនសូវនិយាយស្តីរកអ្នកណាឡើយ ចំណែកចាស់ៗក្នុងភូមិលើកឡើងថា បើតាមអបីយ៍ជំនឿ មានម័ត្ថត្រយ៉ូវទុំ ហើយទៅបុណ្យសពទៀត ទើបកំរ៉ោលចូលអារ.កខ្លួនឯង៕

មតិយោបល់