ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរថយន្តពាក់ផ្លាកលេខ ខ.ម ក្លែងក្លាយ… អាវុធជាតិផ្ទុះ និងបកកញ្ចក់ខ្មៅ នៅផ្លូវជាតិលេខ៤

ភ្នំពេញ: សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០៖

-កម្លាំងជំនាញមន្ទីរសម្ភារ:បច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តន៍ការងារ ត្រួតពិនិត្យរថយន្តបំពាក់ផ្លាកលេខ ខ.ម ក្លែងក្លាយ ប័ណ្ណបើកបរ ខេមរភូមិន្ទ អាវុធជាតិផ្ទុះ វិទ្យុទាក់ទង បកកញ្ចក់ខ្មៅ នៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ( មុខវិទ្យាស្ថានកងរាជអាវុធហត្ថ ) ។

– កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សម្អាតបរិវេណកន្លែងធ្វើការ រួសរាន់ងូតទឹក ស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណ:ប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។

– កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កម្ដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ និងជៀសផុតពីជំងឺឆ្លង covid- 19 ។

នៅពេលរសៀលកម្លាំង គ អន្តរាគមន៍ ក្នុងទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្លៀតពេលនាំគ្នាហាត់ប្រាណ លេងកីឡា ដើម្បីសុខភាព កាយសម្បទារឹងមាំ រហ័សរហួន និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ។

– កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន៕

មតិយោបល់