ព័ត៌មានជាតិ

​បុរសកម្មករសំណង់ម្នាក់ ធ្លាក់ពីលើអគារកម្ពស់ ៤ជាន់ រងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ជាកម្មករបានរងរបួសធ្ងន់ដោយធ្លាក់ពីលើអគារ នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងការដ្ឋានសំណង់ក្រុមហ៊ុន ស្តាហ្គោល ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវកម្មករដូចគ្នានាំយកទៅសង្រ្គោះជាបន្ទាន់ផងដែរ តែជាអកុសលបានបាត់បង់ជីវិត នៅមន្ទីរពេទ្យ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ជនរងគ្រោះ ឈ្មោះ ឆន ឆេន អាយុ ៥១ឆ្នាំ ភេទប្រុស រស់នៅភូមិបំណាក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់កម្មករក្នុងការដ្ឋានសំណង់របស់ក្រុមហ៊ុន ស្តាហ្គោល ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ។

លោកអធិការបានបញ្ជាក់ថា ៖ នៅវេលាម៉ោង៦និង៣០នាទី ជនរងគ្រោះ បានឡើងធ្វើការនៅលើអគារជាន់ទី ៤ បានធ្លាក់ពីអគារ បណ្តាលឲ្យរបួសបាក់ជើងឆ្វេង និងគ្រាំក្នុងខ្លួន ហើយត្រូវបានកម្មករធ្វើការជាមួយបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត គ្រូពេទ្យបានជួយសង្គ្រោះ តែមិនអាចសង្គ្រោះបាន លុះដល់ម៉ោង៨ព្រឹកថ្ងៃដដែលទើបស្លាប់ ។សាកជនរងគ្រោះពេលនេះតំកល់ទុកនៅមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់