ពោធិ៍សាត់ៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីព្រឹកមានករណីធ្វើអត្តឃាត(ចង.ក)មួយលើកនៅចំណុចអូរដីខ្មៅ ស្ថិតនៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សពជនរងគ្រោះមានឈ្មោះវិត វុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចកើតហេតុខាងលើបានយកខ្សែក្រណាត់ព័ណខៀវខ្មៅប្រវែងជាង០១ម៉ែត្រយកទៅចងជាប់ជាមួយនិងមែកដើមបេងនៅពីខាងក្រោយផ្ទះជាប់និង ក របស់ខ្លួនបណ្តាលអោយរឹត ស្លាប់នៅនិងកន្លែងតែម្តង។
មូលហេតុ សពជាមនុស្សញៀនស្រា(សាកសពជាមនុស្សសរសៃប្រសាទ)
តាមការពិនិត្យសាកសពសមត្ថកិច្ចយើងពិនិត្យឃើញថានៅនឹង ក របស់សពមានស្នាមខ្សែចងរឹតព័ទ្ធជុំវិញ ក ជាំព័ណខ្មៅ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានប្រកល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់