ព័ត៌មានជាតិ

ជិះ ZooMer X មកឆក់ទូរស័ព្ទអ្នកជិះកង់មានទ្រោមរបស់ប្រជាពលរដ្ឋ

ភ្នំពេញៈ នៅល្ងាចថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ មានករណីជនសង្ស័យម្នាក់ឆក់ទូរស័ព្ទពីយុវតីដែលកំពុងជិះកង់ធ្វើដំណើរលើផ្លូវវេងស្រេងបណ្ដាលឲ្យភ្លាត់ស្នៀតត្រូវបានប្រជាពលរដ្ឋចាប់បាន នៅចំណុចផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះជឿន ហុង ភេទប្រុស ជនជាតិខ្មែរ អាយុ១៨ឆ្នាំ រស់នៅម្តុំ ផ្លូវវេងស្រេងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូម៉ាកHonDa. ZooMer Xពណ៌ក្រហមស ឆ្នាំ2019 មានស្លាកលេខ.
តាកែវ 1R 7123ធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីរងគ្រោះឈ្មោះ ណាង ស្រីពៅ ភេទស្រីអាយុ១៩ឆ្នាំរស់ភូមិកើតហេតុខាងលើកំពុងតែជិះកង់ទិសដៅពីចោមចៅឆ្ពោះស្ទឹងមានជ័យមកដល់ចំណុចកើតហេតុមានបុរសម្នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់បង្កឲ្យមានការភ្ញាក់ផ្អើលភ្លាមៗត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បាន។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅទី១ធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់