ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ម្នាក់ និងអាវុធខ្លីម៉ាក K-54 មួយដើម

ព្រះសីហនុ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទី កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀន មួយកន្លែង ស្ថិតនៅចំណុច ម្តុំកំពង់ផែ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ។

ជនសង្ស័យឈ្មោះ ឈិន ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិ៣៥ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្ន៖ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងនិងសម្ភារ:ចាប់យករួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន០១ កញ្ចប់ ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង អាវុធខ្លីម៉ាក K-54 ចំនួន០១ដេីម (គ្រាប់ចំនួន០៦គ្រាប់ និង បង់ចំនួន១ ) បំពង់សម្រាប់ជក់គ្រឿងញៀនចំនួន០១ ៕

 

មតិយោបល់