ព័ត៌មានជាតិ

Updeta៖ចង.កសម្លាប់ខ្លួន ទាំងនៅវ័យក្មេង សង្ស័យដោយសារឥទ្ធិពលគ្រឿងញៀន

ភ្នំពេញ​ៈ យុវជនម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួននៅលើផ្ទះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យុវជនធ្វើអត្តឃាតខាងលើមានឈ្មោះ ឆាំ ប៉ាក អាយុ២៦ឆ្នាំ ជាកូនកំព្រាឪពុកម្តាយ រស់នៅជាមួយជីតា ហើយយុវជនរូបនេះញៀនថ្នាំ ធ្លាប់បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ច្រើនលើក ច្រើនសារ លើកចុងក្រោយ ឃាត់ខ្លួនដាក់មណ្ឌលកែប្រែ បន្សាបគ្រឿងញៀន ទើបតែវិញមកវិញបាន៣ខែទេ តែមិនកែខ្លួន មិនរាងចាល ប្រើប្រាស់ថ្នាំញៀនលើសដើម រហូតដល់បែបនេះ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនខាងលើ ដើរសុំលុយគេ ហើយនៅរសៀលមុនកើតហេតុ គេឃើញដើរទៅបត់ជើងសំពះមុខផ្ទះអ្នកជិតខាង តាមផ្លូវ ហើយក៏ឡើងលើផ្ទះបាត់ទៅ ដោយគ្មានអ្នកណាចាប់អារម្មណ៍ លុះរហូតដល់វេលាម៉ោងខាងលើ មានអ្នកជិតខាង រកលោកតាអើតមើលលើផ្ទះ ស្រាប់តែប្រទះឃើញយុវជនខាងលើ ចងកសម្លាប់ខ្លួន ដោយប្រើក្រម៉ាចងភ្ជាប់នឹងឃ្នៀបលើផ្ទះ ទើបបង្កឲ្យឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះពិនិត្យជាក់ស្តែង ។

ករណីខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌ ចុះពិនិត្យជាក់ស្តែង ហើយក្រុមគ្រួសារ សាច់ញាតិក៏មិនប្តឹងផ្តល់ដែរ សុំឲ្យជួយធ្វើឯកសាររួចយកសពទៅតំកល់ទុកធ្វើបុណ្យនៅវត្តត្រពាំងឈូក ទៅតាមប្រពៃណី ៕

 

មតិយោបល់