ព័ត៌មានជាតិ

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ នៅខេត្តកោះកុង

កោះកុង: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃ​សុក្រ​ ១៤រោច ​ ខែ​ជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅវេលា​ម៉ោង១៨និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ៤៨ ចន្លោះបង្គោkm១១ -​១២ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល រវាងរថយន្តបុកម៉ូតូ ជិះបញ្ច្រា​សទិសគ្នា ។

រថយន្តធ្វើដំណើពីត្បូងទៅជើងមិនស្គាល់បានរត់គេចខ្លួន​ ពេលបុកម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយមនុស្សប្រុស មិនស្គាល់ឈ្មោះ ពាក់អាវស ឆ្នូត​ ដៃវែង ខោខ្មៅ ជើងវែង សក់វែងស្មើក ធ្វើដំណើពីជើង ទៅត្បូង បានបើកចូលទៅចំណែកផ្លូវមួយចំហៀងទៀត ​របស់រថយន្តបញ្ច្រាសទិស ត្រូវបានរថយន្តបុកស្លាប់នៅ នឹងកន្លែងកើតហេតុ ។
សាកសពមិនស្គាល់អត្តសញ្ញាណនិងរកក្រុមគ្រួសារមិនទាន់ឃើញ ។

សាកសពតម្កល់ទុកនៅវត្តសាលាម្នាង ភូមិសាលាម្នាង​ ឃុំបឹងព្រាវ​ ស្រុក​ស្រែអំបិល ខេត្តកោះកុង៕

មតិយោបល់