ព័ត៌មានជាតិ

ករណីបុករះទាំងព្រឹក បណ្ដាលឲ្យបុរសម្នាក់បាក់ជើង និងអ្នកលក់តាមចិញ្ចើមថ្នល់ ភ័យរត់សឹងមិនទាន់ នៅផ្សារកំពង់ជ្រៃ

តាកែវ: នៅវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះ បណ្ដាលឲ្យបុរសម្នាក់បាក់ជើង រថយន្ត និងម៉ូតូកង់បីរងការខូចខាត។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1547 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ ដឹកសត្វទាធ្វើដំណើរពីកើតទៅលិច លុះមកដល់ជិតផ្សារកំពង់ជ្រៃ ស្រាប់តែរេចង្កូតបុករះ តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្មោង ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នកបើកបររត់គេចបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់