ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយោធាម្នាក់ ពីបទឆបោក

បាត់ដំបងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី អនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងអនុវត្តតាមការណែនាំជំនាញពីលោកវរសេ នីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែន ការងារផែនការងារនគរបាលព្រហ្មទ័ណ្ឌ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ៤៦៩ ត.ព្រ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដោយចៅក្រមជំនុំជម្រះ ឃី ឆៃ នៃសាលាដំបូងខេត្តបាត់ដំបង អនុវត្តលើឈ្មោះ រ៉ាន់ បូរ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរយោធា មានទីលំនៅស្ថិតនៅ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទឆបោកប្រព្រឹត្តនៅ ចំណុចភោជនីយដ្ឋានសួនយុវ័ន ស្ថិតនៅក្នុងចំណុចភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧។

ក្រោយពេលអនុវត្តរួចការិយាល័យជំនាញបាន រៀបចំបញ្ជនទៅសាលាដំបូងខេត្តបាត់ដំបងតាម នីតិវិធី៕(រូបភាពក្រុមអនុវត្តដីកា)By kosal!@ @ @

មតិយោបល់