ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់រអិលជើងធ្លាក់ពីលើជ្រោះភ្នំ បណ្តាលឲ្យ បាក់ភ្លៅខាងឆ្វេង ដែលរស់ នៅភូមិបាក់រទេះ សង្កាត់ ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ហេតុការណ៍នេះកើត ឡើង កាលពីវេលាម៉ោង១១និង៣០នាទី កាលពីថ្ងៃទី២១ មិថុនា ២០២០ នៅចំណុច រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មថាស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្ងួន ឈឿន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ អ្នកយកពត៌មាន និងផ្សាយពត៌មាននៅទូរទស្សជាតិប៉ុស្តិ៍លេខ ១០ប្រចាំ ខេត្តពោធិ៍សាត់ ព្រមទាំងក្រុមគ្រួសារ បាននាំគ្នាចេញពីលំនៅដ្ឋានរបស់ខ្លួនឆ្ពោះ រមណីយដ្ឋាននៅចំណុចខាងលើ ក្នុងគោលបំណងលំហែរកំសាន្តជាមួយក្រុមគ្រួសារ (នៅថ្ងអាទិត្យ)សម្រាកពីការងារ ចៃដន្យអីជនរងគ្រោះត្រូវរអិលជើងធ្លាក់ បាក់ភ្លៅខាងឆ្វេង ធ្វើឲ្យក្រុមគ្រួសារនិងអ្នករួមដំណើរសែងដាក់រថយន្តបញ្ជូនមកមន្ទីរពេទ្យទាំងថ្ងៃ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់

មតិយោបល់