ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តៃកុងរថយន្តកែឆ្នៃម្នាក់ លោតចុះ ពីលើរថយន្តត្រូវរថយន្តកិនស្លាប់នៅនិងកន្លែង ស្ថិតនៅចណុចរណ្តៅជ័រ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង១៤ និង៣០នាទី ។ ជនរងគ្រោះ ឈ្មោះ ង៉ែត ផលឡែន ភេទ ប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្ត កែឆ្នៃមួយគ្រឿងដឹកឈើគ្រឿងផ្ទះចុះចំណោត ខណ:មកដល់ចំណុចខាងលើ រថយន្តដាច់កាឡេ ធ្វើឲ្យអ្នកបើកបរភ័យស្លន់ស្លោ បានលោតចុះពីរថយន្ត ក៏ត្រូវរថយន្តកិនចំក្បាល ស្លាប់តៃកុង នៅចំណុចរណ្តៅជ័រ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ។
ក្រោយកើតហេតុ សាកសព ត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់