ត្បូងឃ្មុំៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់ មានក្មេងប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈដែលបុរសជាឪពុកបើកគោយន្តកន្ត្រៃធ្លាក់ជង្ហុក បណ្តាលឲ្យធ្លាក់កូនប្រុសដែលអង្គុយនៅខាងក្រោយស្លាប់តែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវទ្រីប មុខដីស្រែឈ្មោះ ហុន ស៊្រី ភេទប្រុស ស្ថិតនៅភូមិឈើទាលទី១ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពដដែលបន្តថា គោយន្តកន្ត្រៃ ពណ៌ក្រហម សណ្តោងរឺម៉កខាងលើនេះ បើកបរដោយឈ្មោះ ប៉ុន សុខចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ជាឪពុក រួមដំណើរជាមួយកូនប្រុសរងគ្រោះ ឈ្មោះ ប៉ុន រតនៈ ភេទប្រុសអាយុ៦ឆ្នាំ លុះបានមកដល់ចំណុចកើតហេតុ គោយន្តខាងលើ បានបើកធ្លាក់ជង្ហុក ក៏បណ្តាលឲ្យធ្លាក់កូនប្រុស ដែលអង្គុយខាងក្រោយ ធ្លាក់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ហើយក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យនិងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់