តាកែវៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជាខេត្តតាកែវ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប សហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុលពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមច្រកទ្ធាព្រំដែនអន្តរជាតិភ្នំដិន ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែមួយចំនួន ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបន្លែដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិតរួមមាន៖
-ខ្ញីចំនួន ១ តោន
-ម្ទេសស្រស់ចំនួន ៥០០ គីឡូក្រាម
-ក្រូចខ្វិចតូចចំនួន ៥០០ គីឡូក្រាម
-ស្ពៃគួយឡេងចំនួន ២ តោន
បន្ទាប់មកមន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បានធ្វើកំណត់ និងបានណែនាំឱ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត៕
មតិយោបល់