ផ្ទះ ព័ត៌មានជាតិ ជិះម៉ូតូមកពីក...

ជិះម៉ូតូមកពីកន្លែងកម្មវិធីព្ជាប់ពាក្យនៅភូមិក្នុងស្ថានភាពស្រវឹងធ្លាក់ប្រឡាយស្លាប់តែម្តង

0

រតនគិរី: កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០​ នៅវេលាម៉ោង៥និង០០នាទីល្ងាច មានករណីជិះម៉ូតូធ្លាក់ប្រឡាយស្លាប់នៅចំណុចស្រែម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគីរី។
ជនរងគ្រោះឈ្មោះ អីម ផាន ភេទប្រុស អាយុ៦០ឆ្នាំជនជាតិខ្មែរ ទីកន្លែងកំណើតភូមិត្រពាំងប្រី ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត។
បច្ចុប្បន្ន ភូមិម៉ាលិកឃុំម៉ាលិក ស្រុកអណ្ដូងមាស មុខរបរ កសិករ។
ប្រពន្ធឈ្មោះអ៊ូ វ៉ាងហេង អាយុ៥៥ឆ្នាំជនជាតិខ្មែរ
មូលហេតុ គាត់បានជិះម៉ូតូមកពីកន្លែងកម្មវិធីព្ជាប់ពាក្យនៅភូមិក្នុងស្ថានភាពស្រវឹង ក្នុងគោលបំណងទៅចម្ការវិញ លុះដល់ស្រែម៉ាលិកក៏បានធ្លាក់ប្រឡាយបាក់កស្លាប់តែម្ដង។ ▪️
ក្រោយកើតហេតុកម្លាំងជំនាញនិងប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា
ការស្លាប់របស់ជនរងគ្រោះពិតជាជិះម៉ូតូធ្លាក់ប្រឡាយបណ្ពាលឲ្យស្លាប់ពិតមែន។ ជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារតាមប្រពៃណី។ ចំពោះម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍ រងចាំប្រគល់ជូនក្រុមគ្រួសារសពវិញ៕

 

មតិយោបល់