ព័ត៌មានជាតិ

កសិករ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា បុកពំនូកដីធ្វើផ្លូវ បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់

កណ្តាល: នៅថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២០ វេលាម៉ោង១៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកបុកពំនូកដីធ្វើផ្លូវដោយខ្លួនឯង បណ្ដាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ ម៉ូតូខូចខាត០១គ្រឿងនៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Honda FTR ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1BX-6517 បើកបរមានទិសដៅពីពីត្បូងទៅជើង ពេលបើកដល់ចំណុចកើតហេតុ ក៏បានបុកពំនូកដីដែលក្រុមកងវិស្វកម្មចាក់ទុកបម្រុងធ្វើផ្លូវ បណ្តាលឲ្យធ្លាក់ចូលក្នុងចិញ្ចើមផ្លូវកម្ពស់ប្រហែល៣ម៉ែត្រ អ្នកបើកបរឈ្មោះ មិ ចាន់លី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល ស្លាប់ និងអ្នករួមដំណើរជាមួយម្នាក់ ឈ្មោះ សេង សំអូន ភេទប្រុស អាយុ១៥ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំជាមួយអ្នកបើកបរ របួសធ្ងន់បាក់ជើងខាងឆ្វេង អត់ពាក់មួកសុវត្ថិភាព អ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ។

ការសន្និដ្ឋាន ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូពាក់ផ្លាកលេខភ្នំពេញ1BX6517 បើកបរមានល្បឿនលឿន មិនបានមើលឧបសគ្គខាងមុខ នឹងមិនមានភ្លើងបំភ្លឺ ។ ចំណែកឯវត្ថុតាងនិងសាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជួនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់