ពោធិ៍សាត់ៈ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១និង០០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ក្មេងធ្លាក់ពីលើរថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិចាយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ សេង ហាក់ អាយុ ១៣ឆ្នាំ (ស្លាប់) រស់នៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានឪពុកឈ្មោះ អៀង អាត អាយុ ៤៥ឆ្នាំ។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ញ 0297 ភ.ព 03 ដឹកខ្សាច់ ថ្ម និងដែក អ្នកបើកបរឈ្មោះ សួន ថៃ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កុមារារងគ្រោះជាក្មេងឧស្សាហ៍ តែតែងជួយកការងារផ្ទះ បន្ទាប់ពីការសិក្សាដោយរូបគេមិនមែនជាកម្មករទេ នៅថ្ងៃកើតហេតុបានមកតាមរថយន្តដឹកសម្ភារៈសំណង់ ដើម្បីជួយដូចសព្វមួយដង ប៉ុន្តែអកុសលពេលអង្គុយលើរថយន្ត ស្រាប់តែដាច់ខ្សែដែលចងដែក បណ្ដាលឲ្យក្រវាត់ធ្លាក់ចូលក្រោមកង់ឡានកិនស្លាប់តែម្ដង។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ៕



មតិយោបល់