ព័ត៌មានជាតិ

អាងហែលទឹកសិប្បនិម្មិត ១កន្លែងដាច់ខ្សែរសាត់តាមទឹក ទៅទើរជាប់នៅចំណុច គល់ស្ពានកោះប៉ែន

កំពង់ចាម: តាមពត៌មានបឋមបានឲ្យដឹងថានៅ យប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណី អាងហែលទឹកសិប្បនិម្មិត ១កន្លែង ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានដាច់ខ្សែហើយរសាត់តាមទឹក ទៅទើរជាប់នៅចំណុច គល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។

គិតមកដល់ម៉ោង៩និង៥០នាទី សមត្ថកិច្ចចម្រុះ កំពុងជួយអន្តរាគមន៍ យ៉ាងសកម្ម ដើម្បីអូសចេញពីតំបន់នេះ៕

 

មតិយោបល់