ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកមិនស្គាល់អត្តសញ្ញាណនៅល្វាឯម

កណ្តាល:ករណីប្រទះឃើញសាកសពអណ្តែតទឹកកើតហេតុ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០
វេលាម៉ោង ៩និង៣០នាទីនៅចំណុច មាត់ច្រាំងទឹកទន្លមេគង្គក្រោមចុងដីឡូតិ៍ ឈ្មោះយន់ ឡេង ភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯមខេត្តកណ្តាល។ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ។

សមត្ថកិច្ចឲ្យដឹងថាភិនភាគសាកសពភេទ ប្រុស អាយុប្រហែលចន្លោះពី ៤០ ឆ្នាំទៅ ៥០ ឆ្នាំ
មានកម្ពស់ ១.៦០ ម៉ែត្រសពលៀនរន្ធគូថ(សង្ស័យឫសដូងបាត)មានធ្មេញល្អិតៗ លើក្រោម
ពាក់អាវយឺតដៃខ្លីកបើក ពណ៌ត្រាវ ចុងរឹមដៃអាវមានឆ្នូតពណ៌ ខៀវ សស្លៀកខោខ្លីត្រឹមក្បាលជង្គង់ពណ៌ប៉ារ៉ា ខ្មៅ ស ចង្កេះខោកៅស៊ូមានខ្សែចង ហោប៉ៅមានពណ៌ឆ្នូត ក្រហម លឿង បៃតងស្លៀកខោទឹកនោមសម្រាប់មនុស្សចាស់ពណ៌
ខៀវ ស ទឹក សមុទ្រខោម៉ាក CARVEN លេខ ២៨(អក្សរតូចParis)
អាវម៉ាកG2000 X.Lសក់និងពុកមាត់ពុកចង្កាស្កូវ។

ប្រភពដដែលបន្តថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគរមានករណីប្រទះឃើញសាកសពអណ្ដែតទឹកនៅចំណុចកើតហេតុខាងលើ ហើយសមត្ថកិច្ច ប៉ុស្តិ៍ បានរាយការណ៍ជូនជំនាញ
ស្រុក និង ខេត្ត ដើម្បីចុះមកពិនិត្យសាកសព ។

ការពិនិត្យសាកសព៖នៅលើដងខ្លួនអវ:យវ:ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ក្នុងពោះសាកសពមានសភាពតឹង។ការសន្និដ្ឋានជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក។ ក្រោយពិនិត្យបានបានកប់សាកសពក្បែរច្រាំងទន្លេរក្សាទុករង់ចាំស្រាវជ្រាវ ប្រកាសព័ត៌មានដើម្បីស្វែងរកសាច់ញាតិ ៕

មតិយោបល់