ព័ត៌មានជាតិ

ជិះម៉ូតូបុកគ្នារងរបួសធ្ងន់ស្រាល៣នាក់

តាកែវ:នៅថ្ថ្ងៃទី ២៧ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២០និង២៥នាទី នៅត្រង់ចំណុចលើផ្លូវលំគ្រួសក្រហមស្ថិតក្នុងភូមិត្រពាំងប្រិយ៍ឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ
បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។

មានម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគីលែតពណ៌សលាយក្រហមពាក់ផ្លាកលេខតាកែវ១V.៣០៣៦បើកបរដោយឈ្មោះ ភិន ប្រុសភេទប្រុស អាយុ២៤ឆ្នាំនៅភូមិត្រពាំងឈូកឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវ(រងរបួសធ្ងន់)មុខរបរកសិករដែលបើកបរមកពីទិសខាងលិចលុះមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាស់វីពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ១.BN២១៣៣បើកបរដោយឈ្មោះង៉ែត ទូចសំណាងភេទប្រុសអាយុ៣៨ឆ្នាំនៅភូមិត្រពាំងជ្រៃឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវមុខរបរកសិករ(រងរបួសធ្ងន់)មានឌុបមនុស្សប្រុសម្នាក់ពីក្រោយឈ្មោះស៊ីម ធឿនភេទប្រុសអាយុ៣៧នៅភូមិឃុំជាមួយគ្នា(របួសស្រាល)ដែលបើកបរមកពីទិសខាងកើត។ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានទៅដល់ រួចកសាងសំណុំរឿងតាមនីតិវិធី។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុងដូនកែវរីឯវត្ថុតាងខាងលើត្រូវបាន
យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលត្រពាំងធំខាងត្បូង៕

មតិយោបល់