ព័ត៌មានជាតិ

រថយន្តខ្ទេចអស់សំណាងហើយដែលមនុស្សមិន…

ព្រះសីហនុ: វេលាម៉ោង ១៧និង៥៥ នាទី ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍០១កើតឡើង ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០២-២០៣ ។

បង្កដោយខ្លួនឯងរថយន្ត ០១គ្រឿងម៉ាក STERLING ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ ៣E-០៣៦០ បើកបរដោយឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបើកបររថយន្ត និងអ្នករួមដំណើរឈ្មោះសុខ ណាវី ភេទស្រី អាយុ ២០ឆ្នាំ អ្នកទាំងពីរមានមានទីលំនៅភូមិទួលពង្រ រាជធានីភ្នំពេញ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ។

លុះមកដល់ចំណុចខាងលើ ក្នុងស្ថានភាពផ្លូវកោង បានរេចង្កូតមកខាងស្តាំដៃ ធ្លាក់ផ្លូវក្រឡាប់តែម្តង ។
ករណីគ្រោះថ្នាក់ខាងលើ បានបណ្តាលឲ្យ រងរបួសមនុស្សម្នាក់ឈ្មោះ សុខ ណាវី អ្នករួមដំណើរលើរថយន្ត របួសស្រាល។

ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន ឃុំអូរឧកញ៉ាហេង រីឯវត្ថុតាងរថយន្ត កំពុងរករថយន្តស្ទួចចេញពីកន្លែងកើតហេតុ ៕

មតិយោបល់