ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបុកគ្នាបណ្ដាលឲ្យស្លាប់ម្នាក់

កណ្ដាល:តាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថាកើតហេតុនៅថ្ងៃ សោរ៍ ០៧ កើត ខែអាសាឍ ឆ្នាំជូត ទោ ស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង២១:៥៥នាទី។នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល
សភាពនៃរឿងហេតុ នៅថ្ងៃទីខែឆ្នាំកើតហេតុ មានឈ្មោះ រឿន ចាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកជ្រៅ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ :កសិករ បានបើកម៉ូតូ ម៉ាកហុងដា គុបជ្រុង C50 ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ 1BW-7671 និងរួមដំណើរដោយឈ្មោះ ឈៀង ឆុម ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ :មេជាងសំណង់ (ស្លាប់នៅកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាពទាំងពីរនាក់។ បានបើកចេញពីផ្ទះនៅខាងលិចផ្លូវ ពេលបើកមកដល់លើផ្លូវ ក៏ស្រាប់តែមានអ្នកបើកបររថយន្ដមិនស្គាល់អត្តសញ្ញាណ និងមិនស្គាល់ម៉ាកបានបើកបរក្នុងទិសដៅ ពីជើងទៅត្បូង(តាខ្មៅ-ជ្រៃធំ) ហើយក៏បានបុកអ្នកទាំងពីរពេញទំហឹង បណ្ដាលឲ្យឈ្មោះឈៀង ឆុម ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះរឿន ចាន់ រងរបួសស្រាល ចំណែករថយន្ដបានបើកគេចខ្លួនបាត់(ពេលនោះមេឃកំពង់ភ្លៀងផង)។ បន្ទាប់ ពី បាន ទទួល ពត៌មាន សមត្ថកិច្ចបានបោះដៃទៅតាមបណ្ដាលបុស្ដិ៍ដើម្បីតាមរករថយន្ដនោះ។
ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងដកហូតយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។
ការសន្និដ្ឋាន ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង ដោយមានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ ការ ប្រុង ប្រយ័ត្ន ។ចំណែកឯរថយន្ដ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

មតិយោបល់