ព័ត៌មានជាតិ

មិនឃេីញចេញហូបបាយ៦ទៅ៧ថ្ងៃ អត់ដឹងថាមានរឿងអ៊ីចឹងសោះ

កណ្ដាល: តាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថាថ្ងៃ សៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោសក័ ពស២៥៦៤ត្រូវនិងថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២០ មានករណីដេកស្លាប់(ខ្យល់គ) កើតហេតុវេលាម៉ោង ១៨:៣០នាទី(ម៉ោងដឹង) ។ចំណុចកើតហេតុ ផ្ទះជនរងគ្រោះភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ លុយ ផេង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិខ្មែរ ទីលំនៅ ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សភាពរឿងហេតុ តាមការបំភ្លឺរបស់បងប្អូនប្រជាពលរដ្ឋនិងឈ្មោះ ទឹម សំអុន ភេទស្រី អាយុ៥៨ឆ្នាំ ដែលរស់នៅភូមិជាមួយគ្នាបានឲ្យដឹងថា៖ នៅថ្ងៃទី២៧.០៦.២០២០វេលាម៉ោង១៨និង០០នាទីបានប្រាប់ថាជនរងគ្រោះជាមនុស្សដើរផឹកស្រាជាប្រចាំ និងមិនឃើញជនរងគ្រោះចេញហូបបាយ៦ទៅ៧ថ្ងៃហេីយក៏បានដើរទៅក្រោយផ្ទះ មើលផ្ទះជនរងគ្រោះមានធំក្លិនស្អុយ ក៏មើលតាមបង្អួចមានការសង្ស័យ បានទំនាក់ទំនងទៅប្អូនជនរងគ្រោះឈ្មោះ លុយ តុង ភេទប្រុស អាយុ៣៩ឆ្នាំ ឲ្យមកមើល ពេលមកដល់ ក្នុងផ្ទះជនរងគ្រោះមានសភាពស្អុយខ្លាំង សង្ស័យជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់ មានដាក់ កន្លឹះទ្វាខាងក្នុង ក៏រាយការណ៍ទៅអាជ្ញារធរភូមិ និងប៉ុស្តិ សមត្ថកិច្ចផ្នែកជំនាញ ចុះមក ពេលទៅដល់បានសហការណ៍គ្នាជាមួយលោកមេភូមិ និងប៉ុស្តិ៍ ហើយនិងបងប្អូនប្រជាពលរដ្ឋនាំគ្នា ធាក់ទ្វាចូលទៅក្នុង ឃើញជនរងគ្រោះដេកស្លាប់នៅក្នុងមុង មានសភាពស្អុយហើមខ្លាំង។បន្ទាប់មកសមត្ថកិច្ចចាប់ផ្តើមពិនិត្យ។ប្អូនប្រុសជនរងគ្រោះបានបញ្ជក់ថា៖ជនរងគ្រោះមានជំងឺបេះដូងចំហ ហើយគ្មានប្រពន្ធទេ ហើយឪពុកម្តាយស្លាប់អស់ហើយ ក៏មានគ្រួសារក៏រស់នៅឆ្ងាយគ្នាពីជនរងគ្រោះទៅ។សមាសភាពចូលរួមពិនិត្យ ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសពមានសភាព ហើម ស្អុយ ហើយពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ការសន្និដ្ឋាន តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារដេកស្លាប់(ខ្យល់គ) ។សាកសពត្រូវបានប្រគល់ឲ្យប្អូនប្រុសយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់