ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងរបស់ស៊ីរីជួបគ្រោះថ្នាក់ធ្លាក់នៅខេត Idlib ភាគខាងជើងប្រទេសស៊ីរី ជាទីតាំងគ្រប់គរងដោយក្រុម ភេរវកម្ម Nusra Front ។ អ្នកនៅលើឧទ្ធម្ភាគចក្រនោះត្រូវក្រុម អិស្លាមចាប់ខ្លួនទាំងអស់។នៅក្នុងឃ្លិបវីដីអូមួយបានផ្សាយតាមប្រព័ន្ធអិនធឺណែត កាលពីថ្ងៃទី២២ខែមីនា បង្ហាញឲ្យឃើញថា ឧទ្ទម្ភាគច័ក្រខួចក្រោយមកក៏បានបុកទៅនិងភ្នុំ ធ្លាក់ចុះតែម្តង។ ក្រុមអិស្លាមដែលមានទំនាក់ទំនងជាមួយក្រុម អាលកៃដា កាន់កាំភ្លើងអាកា គ្រប់គ្រងនៅទីតាំធ្លាក់ឧទ្ទម្ភាគច័ក្រខាងលើ។តាមសារព័ត៌មានPress TV បានដកស្រងសម្តីមន្ត្រីយោធាស៊ីរីឲ្យដឹងថា ឧទ្ទម្ភាគច័ក្រ របស់រដ្ឋាភិបាលកំពុងបំពេញបេសកកម្មក៏ស្រាប់តែជួបនៅហេតុការអាក្រក់ខួចម៉ាស៊ីនបង្ខំឲ្យចុះចតជាបន្ទាន់នៅក្នុងភូមិ Frikaខេត្តIdlib ។ អ្នកនៅលើឧទ្ទម្ភាគច័ក្រ៤នាក់ត្រូវចាប់ខ្លួន ចំណែកម្នាក់ទៀតត្រូវគេសម្លាប់យ៉ាងព្រៃផ្សៃបំផុត។ ក្នុងពេលនេះគេមិនទាន់ដឹកជោគវាសនារបស់អ្នកដែលត្រូវក្រុមភេរវករចាប់ខ្លួននឹងទៅជាបែបណានោះឡើយ។នៅយប់ថ្ងៃទី២២ខែមីនា បណ្តាញទូរទស្សស៊ីរីបានផ្សព្វផ្សាយពីគ្រោះថ្នាក់ខាងលើ ។ រដ្ឋាភិបាលក៏បានបញ្ចូនកម្លាំងទៅស្វែងរកអ្នកដែលបាត់ខ្លួនទាំងនោះ។ ភូមិ Frika គឺជាទីតាំងរបស់ក្រុមNusra Front ជាសាខារបស់ក្រុម អាលកៃដា ។ ចាប់តាំងពីឆ្នាំ២០១១មក រដ្ឋាភិបាលរបស់ប្រធានាធិបតីអាលអាសាដបានប្រយុទ្ធប្រឆាំងនិងក្រុមខាងលើរហូតមក។ ប៉ុន្តែនៅចុងខែធ្នូឆ្នាំ២០១៤ ក្រុមភេរវកម្មខាងលើបានចូលជាមួយក្រុមអិស្លាមបង្កើតរដ្ឋ បង្ករអំពើហឹង្សាវាយប្រហារ សម្លាប់មនុស្សជាច្រើន។ ចាប់តាំងពីខែមីនាឆ្នាំ២០១១មក មានមនុស្សរហូតដល់ទៅ២១០ពាន់នាក់ស្លាប់ដោយអំពើហឹង្សាការវាយប្រហារភេរវកម្ម។ តួលេខថ្មីបំផុតបានបង្ហាញឲ្យឃើញថា នៅក្នុងឆ្នាំ២០១៤មានពលរដ្ឋរហូតដល់ទៅ ៧៦ពាននាក់ស្លាប់ ក្នុងនៅមានភាគច្រើនជាកុមារ។ ក្រៅពីនេះនៅមានពលរដ្ឋ៤លាននាក់ត្រូវភៀសខ្លួនចាកចេញពីប្រទេសទៅរស់ក្នុងប្រទេសជិតខាង៕
ព័ត៌មានជាតិ
មតិយោបល់