ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុករថយន្តពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលបាក់កស្លាប់

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿង លឿនដូចហោះ ជ្រុលទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលបាក់កស្លាប់គួរឲ្យរន្ធត់
ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ។ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ សពមានវ័យប្រហែលជា៣០ឆ្នាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូឃ្លីច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1iC9672 ធ្វើដំណើរក្នុងទិដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្ត មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C 8872 ធ្វើដំណើរស្របគ្នា ពេញទំហឹង បណ្ដាលឲ្យស្លាប់ មុនពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចខាងលើ បានទាក់ទងទៅជំនាញចរាចរណ៍ក្រុង ធ្វើការចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ រ់ងចាំដោះស្រាយនៅពេលក្រោយ ។ ដោយឡែកសាកសពបុរសរងគ្រោះខាងលើ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ ឲ្យរថយន្តសាម៉ុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់