ករណីគ្រោះថា្នក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដកែច្នៃ បណ្ដាលឲ្យស្លាប់យុវជនម្នាក់
ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ និង ៤៥ នាទី នៅចំណុចសៃឡូដំឡូង ស្ថិតនៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន មានករណីគ្រោះថា្នក់ចរាចរណ៍មួយ ករណី រវាងម៉ូតូ និងរថយន្ដកែច្នៃបណ្ដាលអោយមានមនុស្សស្លាប់ចំនួន ០១នាក់ (ប្រុស )អ្នកបើកបរម៉ូតូឈ្មោះយ៉ាន ពៅ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពោធិ៍រាង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្ដបន្ទាយមានជ័យ បេីកបរម៉ូតូចាស់ មួយគ្រឿងម៉ាក ស៊ុយសូគី បេីកបរពីត្បូងទៅជេីង ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
អ្នកបេីកបររថយន្ដឈ្មោះ ហែម ហ៊ីម ភេទប្រុស អាយុ៥៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បេីកបររថយន្ដប្រភេទកែឆ្នៃ បេីកបរពីកេីតទៅលិច(ចេញពីសៃឡូបត់ក្បាលទៅទិសខាងត្បូង)(គ្មានរបួស) ។
មូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្ន។
មតិយោបល់