សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ជួល ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាបជនបរទេសម្នាក់បានស្លាប់។
ជនរងគ្រោះ ឈ្មោះGROCUTT ADRIAN NEIL ភេទ ប្រុស កើតថ្ងៃទី១៩-០៨-១៩៧៤ ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥២៥៥៤៥០៧១ ជាភ្ញៀវទេសចរណ៍ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា៖ជនរងគ្រោះបានស្លាប់ដោយសារ រងរបួសក្បាលធ្ងន់ធ្ងរ។
បច្ចុប្បន្ន សមត្ថកិច្ចបានរៀបចំបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕




មតិយោបល់