ព័ត៌មានជាតិ

ជនជាតិគ្រឹងម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិត នៅលើដងផ្លូវ

រតនគិរី: នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤និង២៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ស្ថិតនៅភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។

សពជនរងគ្រោះឈ្មោះ ម៉ៅ តាច ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី បើកបរម៉ូតូម៉ាក វី វ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក 7726 ប ជ (បានស្លាប់) ។
ចំណែករថយន្តម៉ាក ឡង់គ្រីស័រ កាត់ទ្រុង ពាក់ផ្លាកលេខ ភ្នំពេញ 2F-0723 អ្នកបើកបរ មិននៅកន្លែងកើតហេតុនោះទេ ។

មូលហេតុ៖ អ្នកបើកបរម៉ូតូ ជ្រុលចង្កូត ទៅបុករថយន្ត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងប៉ុស្តិ៍ទីងចាក់និងកម្លាំងជំនាញស្រុកបរកែវ បានធ្វើការវាស់វែង និងដកហូតសម្ភារ:វត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចាក់ទីង ។ សាកសពបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់