ព័ត៌មានជាតិ

Yahoo បិទ​គេហទំព័រ​នៅ​ចិន​

​កាលពី​ថ្ងៃ​ទី​១៨​ខែ​សីហា កន្លងទៅ ក្រុមហ៊ុន Yahoo បាន​ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​បិទ​សេវាកម្ម​អ៊ី​មេ​ល Yahoo! Mail នៅក្នុង​ប្រទេស​ចិន ប៉ុន្តែ​នៅពេល​នេះ Yahoo បាន​ធ្វើឲ្យ​ភ្ញាក់ផ្អើ​លជាង​មុន​ទៀត​គឺ​បិទ Yahoo នៅ​ចិន​តែម្ដង​។​

​សារព័ត៌មាន​ចិន Global Times បាន​ចុះផ្សាយ​ថា Yahoo បិទ​សេវាកម្ម​របស់​ខ្លួន​មែន ប៉ុន្តែ Yahoo អស់​ទាំងនោះ​ត្រូវបាន​ផ្ទេរ​ទៅឲ្យ Alibaba Group ព្រោះថា Yahoo មាន​ភាគហ៊ុន​ច្រើន​គួរសម​ផងដែរ​នៅក្នុង Alibaba Group​។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា ការបិទ​គេហទំព័រ​នេះ មិនមែន Yahoo ចុះចាញ់​ទីផ្សារ​ចិន​នោះ​ទេ ប៉ុន្តែ Yahoo ឆ្លាត​ដោយ​រក​ឃើញ​ពី​វិធី​ថ្មី ដោយ​បង្វែ​ទៅឲ្យ Alibaba ព្រោះថា ចិន​ចូលចិត្ត​ប្រើ​សេវាកម្ម​ទាំងឡាយ​ដែល​ជា​ផលិតផល​ក្នុងស្រុក សូម្បី​តែ Google ក៏​បរាជ័យ​នៅ​លើ​ទី​ដី​នៃ​ប្រទេស​មួយ​នេះ​ផងដែរ​៕

yahoo-china

មតិយោបល់