ព័ត៌មានជាតិ

ធ្វើតេស្តត្រីបបែល ពពុះសណ្ដែក និងអំបិល បានចំនួន 6កន្លែង នៅផ្សារក្រុងបានលុងជាលទ្ធផល មានផ្ទុកសារធាតុគីមីបូរ៉ាក់

រតនគិរីៈ យោងតាមផេករបស់មន្ទីពាណិជកម្ម ខេត្តរតនគិរីបានឲ្យដឹងថា ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានចូលរួមសហការ ជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចកាប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ប៉ូលីសសេដ្ឋកិច្ច និងអាជ្ញាធរក្រុងបានលុង បានចុះធ្វើតេស្តផលិតផលចំណីអាហារ រួមមាន៖ ត្រីបបែល ពពុះសណ្ដែក និងអំបិល បានចំនួន 6កន្លែង នៅផ្សារក្រុងបានលុង។ ជាលទ្ធផល តាមរយៈការធ្វើតេស្តរបស់មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបង្ហាញឲ្យឃើញថាត្រីបបែល មានផ្ទុកសារធាតុគីមីបូរ៉ាក់ រីឯតូបលក់អំបិលមួយកន្លែង គ្មានសារធាតុអ៊ីយ៉ូត។ បន្ទាប់មកបានធ្វើកំណត់ហេតុដកហូតត្រីបបែល ចំនួនពីរតូប សរុបចំនួន 4.6kg នៅតូបលក់ត្រី នៅក្នុងផ្សារក្រុងបានលុង ខេត្តរតនគិរី៕

 

មតិយោបល់