ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី លួចខ្សែរភ្លើង

ព្រះសីហនុៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការបង្ក្រាបមុខសញ្ញា ក្នុងករណីលួច( ខ្សែរភ្លើង )

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១០ និង៣០នាទីយប់ នៅចំណុចការដ្ឋានសំណង់ម្តុំកន្ទុយនាគ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

០១. ឈ្មោះ កែវ ចិន្តា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

០២. ឈ្មោះ អុន ជីវៀន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំអូរ២ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។

០៣. ឈ្មោះ ពេញ មាស ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ។

និងដកហូតសម្ភារៈវត្ថុតាងមួយចំនួនដូចខាងក្រោម៖

ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ តាកែវ ១J-៥៥៥៤

ខ្សែស្ពាន់ ០១ខ្សែ ទំងន់ប្រហែលជាង ២០០គ.ក (ជាផល នៃអំពើលួច)

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់កំពុងត្រូវបានឃាត់ខ្លួននិងសួរចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

 

មតិយោបល់