រថយន្ដ Mercedes-Benz ជាផលិតផលកែច្នៃចុងក្រោយ ថ្មីមួយទៀត របស់ក្រុមហ៊ុនរថយន្ដ សហរដ្ឋអាមេរិក ដែលប្រចាំនៅក្នុងទីក្រុង Las Vegas។ រថយន្ដនេះទៀតសោត គឺនឹងត្រៀមខ្លួនលើទីផ្សារពិភពលោកនាឆ្នាំ ២០១៣-២០១៤ ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុនរថយន្ដរបស់ទីក្រុង Las Vegas ។
ប្រភពខាងដើម បានបញ្ជាក់ថា រថយន្ដ Mercedes-Benz នេះ ត្រូវបានកែច្នៃឱ្យមានរាងហាប់ល្អ ដែលអាចធានាសុវត្ថិភាពខ្ពស់ ក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។ ជាពិសេស គឺការបើកបរលើដងផ្លួវឆ្ងាយៗទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននឹងព្យាយាមធ្វើយ៉ាងណា ឱ្យរថយន្ដ Mercedez-Benz អាចដាក់ដំណើរលក់លើទីផ្សារក្នុងចុងឆ្នាំ២០១៣ ឆាប់ៗនេះដែរ។
តាមការឱ្យដឹងរបស់ក្រុមហ៊ុនរថយន្ដ បានឱ្យដឹងបន្ថែមថា រថយន្ដ Mercedes-Benz ពេលកន្លងមក គឺមានអតិថិជនយ៉ាងច្រើនណាស់ ពេញនិយមក្នុងការប្រើប្រាស់វា។ ហើយគេក៏សង្ឃឹមដែរថា ពេលMercedes-Benz 2014ចេញ ក៏មានមនុស្សច្រើននាក់ដែរ ដែលទិញរថយន្ដនេះ ជាពិសេស គឺបណ្ដាក្រុមអភិជន។ តម្លៃរថយន្ដនេះ គឺប្រហាក់ប្រហែល ២០,០០០ដុល្លារអាមេរិក៕
https://i1272.photobucket.com/albums/y389/domneng/14s-a-class-1_zps6e35448f.jpg
https://i1272.photobucket.com/albums/y389/domneng/2014-mb-s-class-spy-shots-1359479106_zps191182f9.jpg
មតិយោបល់