ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលា ២នាក់ និងស្រ្តីអ្នកលក់ឡេ សរុប ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន

កំពត: នៅវេលាម៉ោង ២និង៣០នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ចំណុចភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត កម្លាំងការិយាល័យគ្រឿងញៀនសហការជាមួយមូលដ្ឋានក្រុងកំពត នឹងស្នាក់ការសន្តិសុខ៣០៣ ដឹកនាំបញ្ជាដោយលោក សេង វិច្ឆិកា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត នឹងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់៖
១/ឈ្មោះ ធូ ដានីហ្សា ហៅនិត ភេទ ស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រស់នៅផ្ទះជួលភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
២/ឈ្មោះ ធូ ដានីតា ហៅឃែ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅជាមួយគ្នា។
៣/ឈ្មោះ ពៅ ដានី ភេទ ស្រី អាយុ ៣៥ឆ្នាំមុខរបរលក់ឡេ រស់នៅភូមិ ឃុំជាមួយគ្នា។
៤/ឈ្មោះ ងួន ស៊ីណេត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់ចំបក់ ឃុំអូក្រសារ ក្រុងកែប ខេត្តកែប។

វត្ថុតាងចាប់យករួមមាន៖
-គ្រឿងញៀនម៉ាទឹកកកចំនួន ០៧កញ្ចប់តូចទម្ងន់ ១៤.១៥ក្រាម
-ម៉ូតូចំនួន ០៣គ្រឿង
-ទូរសព្ទ័ដៃចំនួន០២គ្រឿង
-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួនមួយសម្រាប់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងចាត់ការតាមនីតិវិធី៕

មតិយោបល់