ភ្នំពេញៈ ខណៈពេលដែលភ្នាក់ងារ Post News កំពុងធ្វើសេចក្តីរាយការណ៍ផ្ទាល់តាមរយៈបណ្តាញសង្គម ពីករណីរថយន្តស្លាកលេខ ភ្នំពេញ 2Q 8588 បានបើកខុសបច្ចេកទេសបណ្តាលឲ្យបុករនាំងពុះចែកទ្រូងផ្លូវ នៅផ្លូវ៥៩៨ ខណៈនោះក៏មានរថយន្តលោកពូប៉ូលីសចរាចរណ៍បានធ្វើដំណើរមកដល់បំរុងបត់ចូលមកធ្វើកំណត់ហេតុ ក៏មានម៉ូតូមួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ 1FX 5589 បានជិះជ្រុលមកប៉ះបណ្តាលអោយរថយន្តរបស់លោកពូប៉ូលីសដែលពាក់ស្លាកលេខ ភ្នំពេញ 2T 9760 រងការខូចខាត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៧ ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕
មតិយោបល់