ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២នាទីថ្ងៃត្រង់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្ត highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2X-3320 ជ្រុលបុកទៅម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើង ក្រោយពីកើតហេតុរថយន្តសាមុយដឹកជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រីឯសមត្ថកិច្ចចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី។
មូលហេតុ៖ មិនទាន់ដឹង។
សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយបន្ត៕



មតិយោបល់