ព័ត៌មានជាតិ

បុរសម្នាក់បាក់កស្លាប់ភ្លាមៗ ខណៈជិះម៉ូតូក្នុងល្បឿនលឿនបុកថ្មម៉ាបបួនជ្រុង

ព្រះសីហនុៈ នៅវេលាម៉ោង ១និង៤០ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយខ្លួនឯង ស្ថិតនៅភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវលេខ៤៥ ម៉ូតូម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1G-2947 បើកបរដោយឈ្មោះ ស៊ុន សំអឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះ
សីហនុ ដែល មានទិសដៅពីសមុទ្ររាម ឆ្ពោះទៅ ឃុំរាម ។ លុះមកដល់ចំណុចខាងលើ ក្នុងស្ថានភាពផ្លូវកោងបានបើកម៉ូតូក្នុងល្បឿនលឿនបុកថ្មម៉ាបបួនជ្រុង
ដែលក្រុមវិស្វកកម្មដាក់ជាជួរនៅក្បែរជាយផ្លូវ បណ្តាលឲ្យដួលបាក់ ក តែម្តង ករណីគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យស្លាប់មនុស្សចំនួនម្នាក់៖
១.ឈ្មោះ ស៊ុន សំអឿន អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុម៉ូតូ បានប្រគល់ឲ្យក្រុមគ្រួសារផងដែរ ៕

មតិយោបល់