ពលរដ្ឋប្រទះឃេីញសពកប់ផ្លុងចោលមិនស្គាល់អត្តសញ្ញាណនៅខាងក្នុងបរិវេណដីស្រះទឹកសណ្ឋាគារលី(នាគមាស)

បន្ទាយមានជ័យៈ មានករណី កប់ សព ផ្លុ ង ចោល ក្នុង បរិវេណ ដី ស្រះ ទឹក សណ្ឋាគារ លី ( នាគ មាស ) ក្នុងភូមិ អូរជ្រៅ ។បង្កឲ្យ មានការ ភ្ញាក់ផ្អើល ប្រជាពលរដ្ឋ ក្នុងភូមិ អូរជ្រៅ សង្កាត់ និង ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី ម៉ោងជាង ៩ ព្រឹក ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៩ ។

ប្រភពឲ្យដឹងថាសព កប់ ផ្លុងចោល នៅ បរិវេណ ខាងលើ នេះ មិនទាន់ បានដឹងថា ជា បុរស ឬ ស្ត្រី ឡើយ ដោយ សព មាន សភាព ដេក ផ្កាប់មុខ។
ពាក់ព័ន្ធ ទៅ ករណី ខាងលើនេះ ខាង សមត្ថកិច្ច បាន ឲ្យ ដឹងថា កំពុង រង់ចាំ គណៈកម្មការ ជំនាញ កោសល្យ វិ ច្ច័ យ ខេត្ត មក សិន ទើប ដឹងថា ជា បុរស ឬ ស្ត្រី ហើយ រឿងនេះកំពុង រក តម្រុយ និង ស្រាវជ្រាវបន្ត។
សមត្ថកិច្ច បាន ឲ្យ ដឹងថា នៅ ថ្ងៃទី ១៤ ខែមេសា នៅវេលា ម៉ោង ០៨ និង ៣០ នាទី ទទួលបាន ព័ត៌មាន ពី ប្រជាពលរដ្ឋ បានមក រាយការណ៍ ថា មាន ស្នាម គាស់កកាយ ដី ស្នាម កប់ រណ្ដៅ ថ្មីៗ មួយកន្លែង ត្រង់ចំណុច ខាងកើត ស្រះ ទឹក ក្រោយ សណ្ឋាគារ លី ( នាគ មាស ) ស្ថិត ក្នុងភូមិ អូរជ្រៅ សង្កាត់ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយមក កម្លាំង សមត្ថកិច្ច បាន ចុះ ប្រតិបត្តិការ ដល់ កន្លែងកើតហេតុ ខាងលើ ព្រមទាំង អាជ្ញាធរ ភូមិ អូរជ្រៅ គាស់ កាយ មើលឃើញ សាកសព មនុស្ស ច្រក ថង់ ស រុំ កា រ៉ុង ឆ្នូត ពណ៌ ក្រហម ខៀវ មាន ក្លិន ស្អុយរលួយ មិ ស្គាល់ អត្តសញ្ញាណ សាកសព រលួយ ស្អុយ ។

តាម ការសន្និដ្ឋាន បឋម របស់ សមត្ថកិច្ច ករណីនេះ គឺជា អំពើ ឃាតកម្ម ។
បច្ចុប្បន្ន កម្លាំង ជំនាញ កំពុងធ្វើការ ស្រាវជ្រាវ តាម នីតិវិធី ៕

មតិយោបល់