ព័ត៌មានជាតិ

មានបងប្អូនណាបាត់សមាជិកគ្រួសារទេ! នារីវ័យប្រហែល ២០ឆ្នាំម្នាក់ ជិះម៉ូតូបុករថយន្តកុងតឺន័រពីក្រោយស្លាប់ភ្លាមៗ ពេលនេះសពតម្កល់ នៅវត្តទឹកថ្លា

ភ្នំពេញ: នារីវ័យប្រហែល ២០ឆ្នាំ មិនស្គាល់ឈ្មោះ ជិះម៉ូតូម៉ាក គុបជ្រុង ៩០ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1O-0916 ដែលបានជិះម៉ូតូបុកគូថរថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១០និង៣៤នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខកន្លែងផលិតទឹកសុទ្ធរ៉ាល់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រហូតមកដល់ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នេះ សពត្រូវបានតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់