តាកែវៈ នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១ វេលាម៉ោង៧និង១៥នាទី មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យឆេះផ្ទះសង់ពីឈើដំបូលប្រក់សង្ក័សី ជញ្ជាំងស្លឹកត្នោត មួយខ្នងស្ថិតនៅក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ម្ចាស់ផ្ទះមានឈ្មោះ ខេង រឿនភេទប្រុសអាយុ ៥៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពមូលហេតុគឺ បណ្តាលមកពីដុតចង្កៀងប្រេងកាតទុក។
ក្នងហេតុការនេះផងដែរមានការជួយអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គីភ័យ តែមិនអាចជួយបានទេដោយសារមានចម្ងាយឆ្ងាយពីទីរួមស្រុកខ្លាំងពេកនិង ផ្លូវមានលក្ខណតូចចង្អៀតធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យ ពុំអាចចូលទៅដល់កន្លែងឆេះនោះបាន៕
មតិយោបល់