កំពង់ធំៈ កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រ៥៣-៥៤ ចំណុចភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ។
ម៉ូតូម៉ាក ស៊ុយស៊ូគីស្មាស់ ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ ឡាយ ភឹន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិច្រណោម ឃុំបុសខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម អ្នករួមដំណើរឈ្មោះ ទ្រី ភេទប្រុស អយុ ៥២ឆ្នាំ រស់នៅភូមិជាមួយគ្នា ទាំង ២នាក់ស្លាប់នៅកន្លែងកើតហេតុ។
រថយន្តម៉ាក កាំម៉ារីព្រូស ធ្វើដំណើរពីត្បូងទៅជើងបើកបរដោយឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិបឹងសំរឹទ្ធ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។
មូលហេតុ៖ អ្នកបើករថយន្តលឿនត្រង់ចំណុចផ្លូវកោង។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់