ព័ត៌មានជាតិ

ប្រើដំបងដែកដងឆត្រ័វ៉ៃទៅលេីបក្សពួកម្ខាងទៀតដែលជិះម៉ូតូមករករឿងដល់ផ្ទះ

តាកែវៈ ករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស កើតហេតុកាលពីថ្ងៃទី១​ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង៩និងនាទី ចំណុចភូមិត្នោតជុំ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនបង្កឈ្មោះ ឡៃ សុខាន ភេទប្រុស អាយុ32ឆ្នាំ នៅភូមិត្នោតជុំ ប្រដាប់ដោយដំបងដែកដងឆត្រ័ប្រវែងមួយម៉ែត្រជាង បានវ៉ៃទៅលេីឈ្មោះននៅ គា ភេទប្រុសអាយុ25ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំអូសារាយ បណ្ដាលអោយបែកក្បាលពីលេីនិងដងខ្លួនមូលហេតុដោយខឹងឈ្មោះនៅ.គា និងបក្សពួកជិះម៉ូតូទៅរករឿងវ៉ៃខ្លួនដល់ផ្ទះដោយសារទំនាស់ពាក្យសំដីជាមួយគ្នា។
រហូតមកដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ម៉ោង២និង៣០ នាទី ទើបឃាត់ខ្លួនឈ្មោះ ឡៃ សុខា ត្រង់ចំណុចភូមិត្នោតជុំ ដើម្បីសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី៕

 

មតិយោបល់