ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះយុវជនម្នាក់ចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្បែររបងសាលាសាមគ្គី ស្ថិតនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវជនដែលធ្វើអត្តឃាតត្រូវគេស្គាល់ឈ្មោះ ហង្ស មករា អាយុ២២ឆ្នាំមុខរបកម្មករ ស្នាក់នៅភូមិខាងលើ។
បើតាមប្រភពព័ត៌មានពីអ្នកជិតខាងបាននិយាយថា មុនកើតហេតុនៅវេលាម៉ោង៥និង៣០នាទីថ្ងៃដដែលជនរងគ្រោះបានអង្គុយផឹកស្រារអាឡិកហ្សង់វិស្គីរអស់ចំនួនមួយដប ហើយនិយាយតែម្នាក់ឯង មិត្តភក្តិជនរងគ្រោះម្នាក់ ឃើញដូចនោះក៏សួរថា ហែងនិយាយអីម្នាក់ឯងចឹង? ជនរងគ្រោះនិយាយថា បើហែងមិនយល់ទុកអញ គ្មានអ្នកយល់ទេ រួចមិត្តភក្តិជនរងគ្រោះក៏ដើរហួសទៅ។ លុះដល់វេលាកើតហេតុខាងលើក៏ផ្អើលថា ជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយកើតហេតុប៉ូលសចុះធ្វើកុសល្យវិច័យឃើញថា ជនរងគ្រោះពិតជាចង់កសម្លាប់ខ្លួនមែន។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារទៅតម្កល់ទុកនៅវត្តតាំងក្រសាំង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់