ព័ត៌មានជាតិ

បុរសវ័យ៣៣ឆ្នាំម្នាក់ បានធ្វើអត្តឃាត នៅក្នុងបន្ទប់ផ្ទះជួល

ភ្នំពេញ: បុរសម្នាក់បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ផ្ទះជួល បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វ៉ែន គឹមសុខ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិខ្ពប ឃុំតានុង ស្រុកកោះសុទិន ខេត្តកំពុងចាម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បងប្អូនជនរងគ្រោះបានចេញទៅធ្វើការដូចសព្វដងរហូតដល់ពេលម៉ោង៧និង៣០នាទីយប់ ចេញមកពីធ្វើការវិញ ស្រែកហៅតែគ្មានអ្នកបើកទ្វារ ទើបនាំទម្លុះទ្វារចូលទៅស្រាប់តែឃើញជនរងគ្រោះចងក សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ។

មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនូវឡើយ ។

ក្រោយពេលកើតហេតុ បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះទៅពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ស្លាប់ដោយសារចងកធ្វើអត្តឃាតពិតប្រាកដមែន រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់